ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ជនគណនា 18:28 - អាល់គីតាប ដូច្នេះ ភោគផលមួយភាគដប់ ដែលប្រជាជនអ៊ីស្រអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកជូនអុលឡោះតាអាឡា។ ត្រូវប្រគល់ជំនូនដែលអ្នករាល់គ្នាញែកជូនអុលឡោះតាអាឡាជូនអ៊ីមុាំហារូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះអ្នករាល់គ្នាក៏នឹងបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា ពីអស់ទាំងតង្វាយមួយភាគក្នុងដប់ ដែលអ្នករាល់គ្នាទទួលពីកូនចៅអ៊ីស្រាអែលដែរ ហើយត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាបានញែកថ្វាយព្រះយេហូវ៉ានេះ ជូនសង្ឃអើរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ភោគផលមួយភាគដប់ដែលប្រជាជនអ៊ីស្រាអែលយកមកឲ្យអ្នករាល់គ្នា អ្នករាល់គ្នាត្រូវញែកមួយភាគដប់ ទុកថ្វាយព្រះអម្ចាស់។ ត្រូវប្រគល់តង្វាយដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ជូនលោកបូជាចារ្យអើរ៉ុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះឯងរាល់គ្នាក៏នឹងបានថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា ពីដង្វាយ១ភាគក្នុង១០ ដែលឯងទទួលពីពួកកូនចៅអ៊ីស្រាអែលដែរ ត្រូវឲ្យប្រគល់ដង្វាយលើកចុះឡើងផងព្រះយេហូវ៉ានោះ ដល់អើរ៉ុនដ៏ជាសង្ឃ |
ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ជំនូនមួយភាគដប់ដែលអ្នករាល់គ្នាញែកទុកដោយឡែកនេះ ត្រូវរាប់ដូចជាជំនូនដែលបងប្អូនរបស់អ្នករាល់គ្នាញែកទុកពីស្រូវ និងស្រាទំពាំងបាយជូររបស់គេដែរ។
ភោគផលដែលប្រជាជនយកមកជូនអ្នករាល់គ្នានោះ ត្រូវញែកមួយចំណែកជូនអុលឡោះតាអាឡា គឺញែកមួយផ្នែកដ៏ល្អវិសេសជាចំណែកសក្ការៈ”។
ចូរយកចំណែកដែលញែកចេញពីជ័យភ័ណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យអ៊ីមុាំអេឡាសារ ទុកជាជំនូនជូនអុលឡោះតាអាឡា។
គឺឆ្ពោះទៅកាន់កន្លែងដែលអ៊ីសាបានចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយអ៊ីសាក៏បានទទួលឋានៈជាមូស្ទីរហូតអស់កល្បជានិច្ច តាមរបៀបស្តេចម៉ិលគីស្សាដែក។