Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 យ៉ាង​នោះ​ឯង​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា ពី​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ទទួល​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ត្រូវ​ឲ្យ​ប្រគល់​ដង្វាយ​លើក​ចុះ​ឡើង​ផង​ព្រះ‌យេហូវ៉ា​នោះ ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 យ៉ាង​នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ពី​អស់​ទាំង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​អ្នក​រាល់​គ្នា​ទទួល​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ហើយ​ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​បាន​ញែក​ថ្វាយ​ព្រះ‌យេហូវ៉ា​នេះ ជូន​សង្ឃ​អើរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ដូច្នេះ ភោគ‌ផល​មួយ​ភាគ​ដប់​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​យក​មក​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​បូជា‌ចារ្យ​អើរ៉ុន។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ដូច្នេះ ភោគ​ផល​មួយ​ភាគ​ដប់ ដែល​ប្រជា‌ជន​អ៊ីស្រ‌អែល​យក​មក​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ជូនអុលឡោះ‌តាអាឡា។ ត្រូវ​ប្រគល់​ជំនូន​ដែល​អ្នក​រាល់​គ្នា​ញែក​ជូនអុលឡោះ‌តាអាឡា​ជូន​អ៊ីមុាំ​ហារូន។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ម៉ិល‌គីស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំបុ័ង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​មក ពី​ព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត


ដូច្នេះ ដង្វាយ​ដែល​ឯង​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ នឹង​បាន​រាប់​ទុក​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ


ឯ​អស់​ទាំង​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ទទួល​នោះ ត្រូវ​ឲ្យ​រើស​យក​ចំណែក​ល្អ​បំផុត សំរាប់​នឹង​ថ្វាយ​ជា​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ចំណែក​ដែល​បរិសុទ្ធ​ក្នុង​ដង្វាយ​ទាំង​នោះ


ត្រូវ​ឲ្យ​យក​ពី​ចំណែក​នៃ​ពួក​ទាហាន ប្រគល់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា


ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បាន​យាង​ចូល​ទៅ ជំនួស​យើង​រាល់​គ្នា ទុក​ដូច​ជា​អ្នក​នាំ​មុខ ដោយ​ទ្រង់​បាន​ត្រឡប់​ជា​សំដេច​សង្ឃ នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម