ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 18:26 - អាល់គីតាប

«ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​យក​ភោគ​ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ​ផល​មួយ​ភាគ​ដប់ ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា "កាល​ណា​អ្នក​រាល់​គ្នា​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យើង​យក​ពី​ពួកគេ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក នោះ​អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ក្នុង​ដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ភោគ‌ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ‌ផល​មួយ​ភាគ​ដប់​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឲ្យ​ប្រាប់​សេចក្ដី​១​ទៀត​ដល់​ពួក​លេវី​ថា កាល​ណា​ឯង​រាល់​គ្នា​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​អញ​យក​ពី​គេ​ឲ្យ​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក នោះ​ឯង​រាល់​គ្នា​ត្រូវ​ហូត​១​ភាគ​ក្នុង​១០ ពី​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​គេ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



ជន‌គណនា 18:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ក្រុម​លេវី​នាំ​យក​ជំនូន​មួយ​ភាគ​ដប់​ចូល​មក អ៊ីមុាំ​មួយ​នាក់​ដែល​ជា​ពូជ‌ពង្ស​របស់​ហារូន ត្រូវ​ទៅ​ជា​មួយ ហើយ​ទទួល​យក​មួយ​ភាគ​ដប់​នៃ​ជំនូន​មួយ​ភាគ​ដប់​នោះ ទៅ​ទុក​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។


ជន‌ជាតិ​អ៊ីស្រ‌អែល និង​ក្រុម​លេវី ត្រូវ​យក​ជំនូន​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ ហើយ​ក្រុម​អ៊ីមុាំ​ដែល​ត្រូវ​វេន​បម្រើ​ការ‌ងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចំរៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ​បង់​ចោល​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ឡើយ។


ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ជូនអុលឡោះ‌តាអាឡា តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។


យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រ‌អែល​ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


ជំនូន​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​ជំនូន​ដែល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​របស់​គេ​ដែរ។


អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​ជំនូន​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន ស្រប​តាម​ហ៊ូកុំ គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម​ដូច​គ្នា។