ជនគណនា 15:38 - អាល់គីតាប «ចូរប្រាប់ជនជាតិអ៊ីស្រអែលគ្រប់ជំនាន់ឲ្យធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោល នៅជាយអាវផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរនិយាយទៅកាន់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេឲ្យធ្វើរំយោលនៅជាយអាវរបស់ខ្លួន គ្រប់ជំនាន់របស់គេតរៀងទៅ ហើយត្រូវមានខ្សែពណ៌ខៀវជាប់នឹងរំយោល គ្រប់ទាំងជាយអាវរបស់គេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលគ្រប់ជំនាន់ឲ្យធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោលនៅជាយអាវផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យធ្វើរំយោលនៅជាយអាវខ្លួន នៅអស់ទាំងដំណតរៀងទៅ ហើយត្រូវមានខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោល នៅគ្រប់ទាំងជាយអាវរបស់គេ |
គេធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ នៅជាយអាវកាន់តែវែងទៅៗ។
មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយអ៊ីសា ហើយពាល់ជាយអាវគាត់