Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ត្រូវ​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​ខ្លួន នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ហើយ​ត្រូវ​មាន​ខ្សែ​ពណ៌​ផ្ទៃ​មេឃ​ជាប់​នឹង​រំយោល នៅ​គ្រប់​ទាំង​ជាយ​អាវ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 «ចូរ​និយាយ​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​របស់​ខ្លួន គ្រប់​ជំនាន់​របស់​គេ​តរៀង​ទៅ ហើយ​ត្រូវ​មាន​ខ្សែ​ពណ៌​ខៀវ​ជាប់​នឹង​រំយោល គ្រប់​ទាំង​ជាយ​អាវ​របស់​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ ហើយ​ដេរ​បូ​ពណ៌​ស្វាយ​មួយ​ពី​លើ​រំយោល​នៅ​ជាយ​អាវ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​គ្រប់​ជំនាន់​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ ហើយ​ដេរ​បូ​ពណ៌​ស្វាយ​មួយ​ពី​លើ​រំយោល នៅ​ជាយ​អាវ​ផង។

សូមមើលជំពូក ចម្លង




ជន‌គណនា 15:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ


គ្រប់​ទាំង​ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​តែ​មនុស្ស​មើល​ឃើញ​ទេ គឺ​គេ​ធ្វើ​ស្លាក​ធំៗ​កត់​ក្រិត្យ‌វិន័យ នឹង​រំយោល​អាវ​គេ​ឲ្យ​វែងៗ


រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់


នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណ​១​រំពេច​នោះ


ត្រូវ​ឲ្យ​ឯង​ធ្វើ​រំយោល ភ្ជាប់​ត្រង់​ជាយ​ទាំង​៤​នៃ​សំពត់​ដែល​ឯង​ស្លៀក​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម