ពួកគេជម្រាបម៉ូសាដូចតទៅនេះ៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។
ជនគណនា 14:7 - អាល់គីតាប ហើយពោលទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះជាស្រុកមួយដ៏ល្អបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចពោលទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ស្រុកដែលយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង |
ពួកគេជម្រាបម៉ូសាដូចតទៅនេះ៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។
ប្រជាជនក៏នាំគ្នារករឿងម៉ូសាតែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយនិយាយថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្តើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជំនះមិនខាន!»។
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន
ពួកគេបាននាំយកផ្លែឈើពីស្រុកនោះ មកបង្ហាញពួកយើង និងរាយការណ៍ប្រាប់ពួកយើងថា: “ស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងប្រទានមកយើង ជាស្រុកល្អណាស់”។
ពួកគេតបវិញថា៖ «មក! ចូរយើងលើកទ័ពទៅវាយយកស្រុកឡាអ៊ីស ព្រោះយើងបានពិនិត្យឃើញថាជាទឹកដីល្អបំផុត។ ដូច្នេះ មិនត្រូវបង្អែរបង្អង់ឡើយ ចូរប្រញាប់ចេញទៅវាយដណ្តើមយកទឹកដីនោះ។