ជនគណនា 14:8 - អាល់គីតាប8 ប្រសិនបើអុលឡោះតាអាឡាពេញចិត្តនឹងពួកយើង ទ្រង់មុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយប្រទានស្រុកនោះមកយើងជាមិនខាន គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ សូមមើលជំពូក |
គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញគេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតអុលឡោះតាអាឡាគាប់ចិត្តនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ អុលឡោះតាអាឡាបានសន្យាថា នឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើអុលឡោះតាអាឡានៅជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្តាប់ដៃរបស់ពួកគេមិនខាន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់»។
រួចហើយ យើងនឹងមកនាំអ្នករាល់គ្នា យកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រាន ឥតស្លាប់ឡើយ។ កុំស្តាប់ស្តេចហេសេគាឲ្យសោះ ដ្បិតស្តេចនេះបញ្ឆោតអ្នករាល់គ្នាដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”។