ជនគណនា 12:9 - អាល់គីតាប អុលឡោះតាអាឡាខឹងនឹងអ្នកទាំងពីរ ហើយអុលឡោះក៏ចាកចេញទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ |
កាលអុលឡោះតាអាឡា មានបន្ទូលជាមួយអ៊ីព្រហ៊ីមរួចរាល់ហើយ ទ្រង់ក៏ចាកចេញទៅ រីឯអ៊ីព្រហ៊ីមក៏វិលទៅជំរំគាត់វិញដែរ។
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំ ធ្វើឲ្យទាស់បំណងអុលឡោះតាអាឡា។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ទ្រង់ខឹងយ៉ាងខ្លាំង។ ភ្លើងរបស់អុលឡោះតាអាឡាក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។
អុលឡោះខឹងម៉ូសាបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ អុលឡោះតាអាឡាខឹងនឹងពួកគេយ៉ាងខ្លាំង ហើយម៉ូសាក៏អាក់អន់ចិត្តដែរ។