Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 11:10 - អាល់គីតាប

10 អុលឡោះ​ខឹង​ម៉ូសា​បាន​ឮ​ប្រជា‌ជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ អុលឡោះ‌តាអាឡា​ខឹង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ម៉ូសា​ក៏​អាក់​អន់​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​ម៉ូសេ​ឮ​ប្រជាជន​យំ​នៅ​គ្រប់​គ្រួសារ​របស់​គេ គឺ​គ្រប់​គ្នា​យំ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ម៉ូសេ​បាន​ឮ​ប្រជា‌ជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់‌អន់​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ម៉ូសេ​ក៏​ឮ​បណ្តាជន​យំ នៅ​គ្រប់​ទាំង​គ្រួសារ​គេ គឺ​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ

សូមមើលជំពូក ចម្លង




ជន‌គណនា 11:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន មិន​ព្រម​ស្ដាប់​សំឡេង របស់​អុលឡោះ‌តាអាឡា​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ទ្រង់ ខ្ញុំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុប‌ឃិត​ប្រឆាំង នឹង​ទ្រង់។


ពេល​អុលឡោះ‌តាអាឡា​ឮ​ពាក្យ​របស់​ពួក​គេ ទ្រង់​ខឹង​ក្រៃ‌លែង ទ្រង់​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​យ៉ាកកូប ទ្រង់​ខឹង​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល


អុលឡោះ​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ ទ្រង់​ខឹង ហើយ​លែង​រវី‌រវល់​នឹង​ជន‌ជាតិ អ៊ីស្រ‌អែល​ទៀត។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌តាអាឡា ខឹង​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​លើក​ដៃ វាយ​ប្រហារ​ពួក​គេ ពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាម នៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ ទោះ​បី​យ៉ាង​នេះ​ក្ដី កំហឹង​របស់ ទ្រង់​នៅ​តែ​មិន​ស្ងប់​ដែរ ទ្រង់​លើក​ដៃ​គំរាម​ពួក​គេ​ដដែល។


អ្នក​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​ចែក ឲ្យ​អ្នក ទៅ​សាសន៍​ដទៃ។ យើង​នឹង​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទាសករ របស់​ខ្មាំង​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។


ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ​រទាំ ធ្វើ​ឲ្យ​ទាស់​បំណងអុលឡោះ‌តាអាឡា។ ពេល​ឮ​ពួក​គេ​រអ៊ូ​រទាំ​ដូច្នេះ ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ ភ្លើង​របស់អុលឡោះ‌តាអាឡា​ក៏​ឆាប​ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។


ម៉ូសា​សួរអុលឡោះ‌តាអាឡា​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​អាណិត​មេត្តា​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ឲ្យ​ខ្ញុំ​ទទួល​បន្ទុក​លើ​ប្រជា‌ជន​ទាំង​នេះ?


ពេល​ណា​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​វេលា​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា​មួយ​ដែរ។


ម៉ូសា​សុភាព​រាប‌សា​ជាង​គេ​បំផុត ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ផែនដី​នេះ។


អុលឡោះ‌តាអាឡា​ខឹង​នឹង​អ្នក​ទាំង​ពីរ ហើយ​អុលឡោះ​ក៏​ចាក​ចេញ​ទៅ។


ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ីរ៉ាម។ លោក​ដាថាន និង​លោក​អប៊ីរ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន​ជា​មួយ​ប្រពន្ធ​កូន និង​ចៅ។


ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ព្រម​ទាំង​ម៉ូសា​ថា៖ «ហេតុ​អ្វី​បាន​ជា​អុលឡោះ និង​លោក​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ​គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ​ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គំរក់​នេះ​ដែរ!»។


កាល​អ៊ីសា​ឃើញ​ដូច្នោះ អ៊ីសា​ទាស់​ចិត្ត​ណាស់ ហើយ​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​ក្មេងៗ មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ដ​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​នគរ​អុលឡោះ​បាន។


អ៊ីសា​បែរ​មុខ​មើល​ទៅ​អ្នក​ដែល​នៅ​ជុំ‌វិញ ទាំង​ខឹង ហើយ​គាត់​ព្រួយ​ចិត្ត ព្រោះ​គេ​មាន​ចិត្ដ​រឹង‌រូស។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។


ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប​ឆេះ រាល​ដាល​រហូត​ទៅ​ដល់​ក្នុង​ផ្នូរ​ខ្មោច។ ភ្លើង​នេះ​នឹង​ឆាប​ឆេះ​ផែនដី និង​ភោគ​ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាប​ឆេះ​គ្រឹះ​របស់​ភ្នំ​នា​នា​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម