ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 11:34 - អាល់គីតាប

គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ ថា​គីប្រូត–‌ហាតាវ៉ា ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភ‌លន់ នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ក៏​ហៅ​កន្លែង​នោះ​ថា គីប្រុត​ហាតាវ៉ា ព្រោះ​នៅ​ទី​នោះ​គេ​បាន​កប់​ខ្មោច​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ ថា​គីប្រូត-‌ហាតាវ៉ា ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភ‌លន់ នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឈ្មោះ​កន្លែង​នោះ​គេ​ក៏​ហៅ​ថា គីប្រុត​ហាតាវ៉ា ពី​ព្រោះ​នៅ​ទី​នោះ គេ​បាន​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​នឹក​ប៉ង‌ប្រាថ្នា​នោះ

សូមមើលជំពូក



ជន‌គណនា 11:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ហេតុ​នាំ​ឲ្យ​អុលឡោះ​ខឹង ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ផង​ដែរ។


បន្ទាប់​មក ប្រជា‌ជន​ចេញ​ដំណើរ​ពី​គី​ប្រូត–‌ហាតាវ៉ា ឆ្ពោះ​ទៅ​កាន់​ហាសិ‌រ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។


ពួក​គេ​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ​មក បោះ​ជំរំ​នៅ​គីប្រូត–‌ហាត់‌តាវ៉ា។


ពួក​គេ​ចាក​ចេញ​ពី​គីប្រូត–‌ហាត់‌តាវ៉ា មក​បោះ​ជំរំ​នៅ​ហា‌សិរ៉ូត។


ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ដ​ប៉ង‌ប្រាថ្នា​អាក្រក់ ដូច​ពួក​បុព្វ‌បុរស​ឡើយ។


នៅ​តាបេ‌រ៉ាឃ នៅ​ម៉ាសា និង​នៅ​គីប្រូត–ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​ខឹង​ដែរ។