គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «អុលឡោះតាអាឡាដឹងថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាទ្រង់ប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា“ស៊ីម្មាន”។
ជនគណនា 1:22 - អាល់គីតាប កូនចៅលោកស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុ ម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់ស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ គឺអស់អ្នកដែលបានរាប់ តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅលោកស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពូជដំណនៃពួកកូនចៅស៊ីម្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា |
គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «អុលឡោះតាអាឡាដឹងថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាទ្រង់ប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា“ស៊ីម្មាន”។
យូសុះចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចគាត់វិលមកនិយាយជាមួយពួកគេវិញ។ យូសុះបានយកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។
កូនប្រុសរបស់ស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។
សូមលើកតម្កើងអុលឡោះតាអាឡា ដែលជាថ្មដារបស់ខ្ញុំ ទ្រង់បង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ