ស្តេចស៊ូឡៃម៉ានរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រអែល តាមបញ្ជីជំរឿនរបស់ស្តេចទតជាឪពុក ឃើញមាន ១៥៣ ៦០០ នាក់។
ជនគណនា 1:19 - អាល់គីតាប ម៉ូសាជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃដូចអុលឡោះតាអាឡាបានបង្គាប់មកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់មក។ |
ស្តេចស៊ូឡៃម៉ានរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រអែល តាមបញ្ជីជំរឿនរបស់ស្តេចទតជាឪពុក ឃើញមាន ១៥៣ ៦០០ នាក់។
ពេលពួកគាត់ចូលទៅក្នុងជំរំ ឬចូលទៅជិតអាសនៈ ពួកគាត់តែងតែធ្វើពិធីលាងជម្រះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
«ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រអែលទាំងមូល ដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរតាមគ្រួសាររបស់គេ។
ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ឥតមានចន្លោះត្រង់ណាឡើយ។
ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរ តាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។
នេះជាចំនួនជនជាតិអ៊ីស្រអែលដែលម៉ូសា និងអ៊ីមុាំអេឡាសារបានជំរឿននៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ។
គាត់ប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះ ជូនហារូន និងកូនចៅរបស់គាត់ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកគាត់។