យើងខ្ញុំពុំអាចរំលោភលើបទបញ្ជារបស់ទ្រង់ ដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ទ្រង់មុខជាខឹងទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំឲ្យវិនាសសូន្យ ឥតទុកឲ្យនៅសេសសល់ឡើយ។
ចោទិយកថា 9:8 - អាល់គីតាប នៅភ្នំហោរែបអ្នករាល់គ្នាបានធ្វើឲ្យអុលឡោះតាអាឡាខឹង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅត្រង់ភ្នំហោរែបក៏ដែរ អ្នករាល់គ្នាបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ហើយព្រះយេហូវ៉ាខ្ញាល់នឹងអ្នករាល់គ្នាជាខ្លាំង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នាទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅភ្នំហោរែប អ្នករាល់គ្នាបានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅត្រង់ភ្នំហោរែបក៏ដែរ ឯងបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់ ដល់ទៅចង់បំផ្លាញឯងចេញផង |
យើងខ្ញុំពុំអាចរំលោភលើបទបញ្ជារបស់ទ្រង់ ដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ទ្រង់មុខជាខឹងទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំឲ្យវិនាសសូន្យ ឥតទុកឲ្យនៅសេសសល់ឡើយ។
នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមហ៊ូកុំរបស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតឲ្យអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃឈប់សម្រាករបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេឲ្យវិនាសសូន្យ នៅវាលរហោស្ថាន តាមកំហឹងរបស់យើង។
«អុលឡោះតាអាឡា ជាម្ចាស់នៃយើង មានបន្ទូលមកយើង នៅភ្នំហោរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។
ខ្ញុំភ័យខ្លាចជាខ្លាំង ដោយឃើញអុលឡោះតាអាឡាខឹងចំពោះអ្នករាល់គ្នា រហូតដល់មានបំណងបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ នៅលើកនេះទៀតអុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូអារអង្វររបស់ខ្ញុំ។