ចោទិយកថា 9:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នៅត្រង់ភ្នំហោរែបក៏ដែរ ឯងបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់ ដល់ទៅចង់បំផ្លាញឯងចេញផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នៅត្រង់ភ្នំហោរែបក៏ដែរ អ្នករាល់គ្នាបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ហើយព្រះយេហូវ៉ាខ្ញាល់នឹងអ្នករាល់គ្នាជាខ្លាំង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នាទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 នៅភ្នំហោរែប អ្នករាល់គ្នាបានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ សូមមើលជំពូកអាល់គីតាប8 នៅភ្នំហោរែបអ្នករាល់គ្នាបានធ្វើឲ្យអុលឡោះតាអាឡាខឹង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។ សូមមើលជំពូក |
ឥឡូវនេះ តើយើងខ្ញុំនឹងវិលទៅ ប្រព្រឹត្តរំលងក្រិត្យក្រមរបស់ទ្រង់ទៀត ដោយភ្ជាប់ញាតិនឹងពួកសាសន៍នោះឯង ដែលប្រព្រឹត្តការគួរស្អប់ខ្ពើមទាំងនោះឬអី បើធ្វើដូច្នោះ តើទ្រង់មិនមានសេចក្ដីក្រោធដល់យើងខ្ញុំ ដរាបដល់ទ្រង់បានបំផ្លាញអស់រលីងទេឬអី ឥតឲ្យមានសំណល់សល់ ឬអ្នកណាឲ្យបានរួចឡើយ
ប៉ុន្តែពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងអញ នៅទីរហោស្ថានវិញ គេមិនបានប្រព្រឹត្តតាមច្បាប់អញទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តរបស់អញ ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះឯង ហើយគេក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញយ៉ាងក្រៃលែង នោះអញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញ ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ