អុលឡោះតាអាឡាធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រអែល។ ម៉្យាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពម៉ូសាយ៉ាងខ្លាំង។
ចោទិយកថា 34:10 - អាល់គីតាប នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺអុលឡោះតាអាឡាមានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនដែលមានហោរាណាម្នាក់កើតឡើងក្នុងស្រុកអ៊ីស្រាអែលដូចលោកម៉ូសេ ដែលព្រះយេហូវ៉ាស្គាល់ មុខទល់មុខឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកអ៊ីស្រាអែលពុំដែលមានព្យាការីណាម្នាក់ដូចលោកម៉ូសេទេ គឺព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោក មុខទល់នឹងមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនដែលកើតមានហោរាណាមួយ ក្នុងពួកអ៊ីស្រាអែលឲ្យដូចជាម៉ូសេ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ប្រទល់មុខដូច្នេះឡើយ |
អុលឡោះតាអាឡាធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រអែល។ ម៉្យាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពម៉ូសាយ៉ាងខ្លាំង។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក ម៉ូសាវិលត្រឡប់មកជំរំវិញ។ រីឯយុវជន ជាអ្នកបម្រើរបស់គាត់ គឺយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីជំរំទេ។
អុលឡោះតាអាឡាក៏ធ្វើតាមពាក្យអង្វររបស់ម៉ូសា គឺកង្កែបបានងាប់នៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។
ម៉ូសានេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថាៈ “អុលឡោះនឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។
គ្មាននរណាម្នាក់សំដែងទីសំគាល់ និងការអស្ចារ្យដូចអុលឡោះតាអាឡាចាត់គាត់ ឲ្យទៅសំដែង នៅស្រុកអេស៊ីបប្រឆាំងនឹងស្តេចហ្វៀរ៉អ៊ូន ព្រមទាំងអ្នកបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ