ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 3:4 - អាល់គីតាប

នៅ​គ្រា​នោះ ពួក​យើង​ដណ្តើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្តេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្តើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុក​សិប​ក្រុង ស្ថិត​នៅ​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​ស្តេច​អុក​គ្រប់​គ្រង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ស្ដេច គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ សរុប​ទាំង​អស់​មាន​ហុកសិប​ទីក្រុង គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក​នៅ​ស្រុក​បាសាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្ដើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុក‌សិប​ក្រុង ស្ថិត​នៅ​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​ស្ដេច​អុក​គ្រប់‌គ្រង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ រាប់​ទាំង​អស់​បាន​ទី​ក្រុង​៦០ គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន

សូមមើលជំពូក



ចោទិយ‌កថា 3:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​បេន-កេប៊ើរ គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប​ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទី‌ក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​វាយ​ស្តេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្តេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្តេច​នោះ។


ខ្ញុំ​បាន​ប្រគល់​តំបន់​ភ្នំ​កាឡាដ​ដែល​នៅ​សល់ ព្រម​ទាំង​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន គឺ​តំបន់​អើកុប​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល ដែល​គេ​ហៅ​ថា ស្រុក​របស់​ពួក​រេផែម ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល។


អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត–យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។


ពេល​នោះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​ប្រគល់​ស្តេច​អុក​ជា​ស្តេច​ស្រុក​បាសាន និង​កង‌ទ័ព​ទាំង​មូល មក​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ពួក​គេ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។


ក្រុង​ទាំង​នោះ​សុទ្ធ​សឹង​ជា​ក្រុង​ដ៏​រឹង​មាំ មាន​កំពែង​ខ្ពស់ៗ មាន​ទ្វារ និង​មាន​រនុក រីឯ​ក្រុង​មួយ​ចំនួន​ធំ គ្មាន​កំពែង​ទេ។


ហើយ​ដណ្តើម​យក​ទឹក​ដី​របស់​ស្តេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន​ស្តេច​ទាំង​ពីរ​របស់​ជន‌ជាតិ​អាម៉ូ‌រី គ្រប់​គ្រង​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់


រីឯ​ស្តេច​មួយ​ទៀត គឺ​ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន និង​ជា​ជន‌ជាតិ​រេផែម​មួយ​នាក់ ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ស្តេចនៅ​ក្រុង​អាស‌ថា‌រ៉ូត និង​ក្រុង​អេទ្រី។