មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។
ចោទិយកថា 28:40 - អាល់គីតាប អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានកៀបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងមានដើមអូលីវ នៅពេញស្រុករបស់អ្នក តែនឹងគ្មានប្រេងលាបខ្លួនសោះ ដ្បិតផ្លែអូលីវនឹងជ្រុះអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងមានដើមអូលីវនៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់ទៅ |
មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។
ទ្រង់រៀបចំពិធីជប់លៀងឲ្យខ្ញុំ នៅមុខបច្ចាមិត្តរបស់ខ្ញុំ ទ្រង់បានចាក់ប្រេងលើខ្ញុំ ដើម្បីលើកកិត្តិយសខ្ញុំ ហើយទ្រង់បានបំពេញពែង ខ្ញុំយ៉ាងហូរហៀរ។
អុលឡោះតាអាឡាបានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ទ្រង់នឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។
សាបព្រោះ តែពុំអាចច្រូតយកផលបានទេ អ្នកកិនផ្លែអូលីវ តែមិនបានប្រើប្រេងនេះ អ្នកជាន់ផ្លែទំពាំងបាយជូរ តែមិនបានផឹកស្រានេះទេ។