ចោទិយកថា 22:14 - អាល់គីតាប រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចាប់តាំងនិយាយបរិហារកេរ្ដិ៍នាង នាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា "ខ្ញុំបានយកស្ត្រីនេះ ហើយកាលខ្ញុំបានចូលទៅឯនាង ខ្ញុំឃើញថា នាងមិនមែនជាស្រ្ដីព្រហ្មចារីទេ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយចាប់តាំងនិយាយកេរពីនាង ព្រមទាំងនាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា ខ្ញុំបានយកស្ត្រីនេះ ហើយកាលបានចូលទៅឯវា នោះឃើញថាមិនបរិសុទ្ធទេ |
កុំផ្សព្វផ្សាយរឿងមិនពិត ហើយក៏កុំធ្វើជាសាក្សីក្លែងក្លាយ ដើម្បីជួយមនុស្សអាក្រក់ដែរ។
ស្លាប់ ឬរស់ ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។
«ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមកគេបែរជាឈប់ស្រឡាញ់នាង
ឪពុកម្តាយរបស់នាង ត្រូវយកភស្តុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកអះលីជំអះរបស់ទីក្រុង នៅត្រង់កន្លែងកាត់ក្តី។
ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រអែល។ ពួកអះលីជំអះត្រូវពិន័យអ្នកនោះឲ្យបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញនាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងបានឡើយ។
ហេតុនេះ ខ្ញុំចង់ឲ្យស្ដ្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មីឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ