អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន»។
ចោទិយកថា 2:8 - អាល់គីតាប ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេសស៊ាន–គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្តូរទិស ចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកយើងបានដើរបង្ហួសពីកូនចៅអេសាវ ជាបងប្អូនរបស់យើង ដែលនៅស្រុកសៀរ វាងឆ្ងាយពីផ្លូវអារ៉ាបា ពីអេឡាត និងអេស៊ាន-គេប៊ើ រួចបែរទៅតាមផ្លូវទីរហោស្ថានស្រុកម៉ូអាប់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេស៊ាន-គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្ដូរទិសចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះយើងរាល់គ្នាក៏ដើរបង្ហួស ពីពួកកូនចៅអេសាវជាបងប្អូនយើង ដែលនៅស្រុកសៀរ ទៅតាមផ្លូវស្រុកវាលតាមអេឡាត នឹងអេស៊ាន-គេប៊ើរ រួចបែរទៅតាមផ្លូវទីរហោស្ថានម៉ូអាប់វិញ |
អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន»។
ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើសំពៅនៅអេស៊ាន-គេប៊ើរ ជិតក្រុងអេឡាត ដែលនៅតាមមាត់សមុទ្រក្រហមក្នុងស្រុកអេដុម។
ក្រោយពេលស្តេចអម៉ាស៊ីយ៉ាស្លាប់ ស្តេចអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។
នៅគ្រាដដែលនោះ ស្តេចរេស៊ីន ជាស្តេចស្រុកស៊ីរី ដណ្តើមយកក្រុងអេឡាតបានវិញ រួចបណ្តេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាតរហូតដល់សព្វថ្ងៃ។
ជនជាតិអ៊ីស្រអែលចេញដំណើរពីភ្នំហោរតាមផ្លូវសមុទ្រក្រហម ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត
នេះជាសុន្ទរកថា ដែលម៉ូសាថ្លែងទៅកាន់ប្រជាជនអ៊ីស្រអែលទាំងមូល នៅត្រើយខាងកើតទន្លេយ័រដាន់ ក្នុងវាលរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសាហាប។
ក្រោយមក ជនជាតិអ៊ីស្រអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។