ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រក្រហមវិញ»។
ចោទិយកថា 2:1 - អាល់គីតាប បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រក្រហមដូចអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើង ក្នុងតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «បន្ទាប់មក ពួកយើងបានធ្វើដំណើរវិលទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហម វិញ ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ហើយពួកយើងដើរព័ទ្ធជុំវិញភ្នំសៀរអស់ជាច្រើនថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រកក់ដូចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើងក្នុងតំបន់ភ្នំសៀរជាច្រើនថ្ងៃ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយើងរាល់គ្នាបានវិលទៅធ្វើដំណើរ ក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ក៏ដើរព័ទ្ធភ្នំសៀរអស់ជាយូរថ្ងៃ។ |
ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រក្រហមវិញ»។
ជនជាតិអ៊ីស្រអែលចេញដំណើរពីភ្នំហោរតាមផ្លូវសមុទ្រក្រហម ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត
ចាប់ពីភ្នំហោរែប រហូតដល់កាដេស–បារណា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។
ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រក្រហមវិញ”។
ទ្រង់បានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រក្រហម គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ អុលឡោះតាអាឡាបានធ្វើឲ្យគេបរាជ័យរហូតមកដល់សព្វថ្ងៃ។
ក្រោយមក ជនជាតិអ៊ីស្រអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។