នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយ៉ូសៀស គេនាំគ្នាប្រារឰពិធីបុណ្យរំលងបែបនេះជូនអុលឡោះតាអាឡានៅក្រុងយេរូសាឡឹម។
ចោទិយកថា 16:7 - អាល់គីតាប ចូរចំអិនសាច់ដែលអ្នកធ្វើជាគូរបាន ហើយបរិភោគនៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងជ្រើសរើស។ លុះព្រឹកឡើង អ្នកត្រូវត្រឡប់ទៅជំរំរបស់អ្នកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចម្អិនសាច់ដែលអ្នកថ្វាយជាយញ្ញបូជា ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យចំអិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើស លុះដល់ព្រឹកឡើង ឯងនឹងត្រឡប់ទៅឯត្រសាលឯងវិញបាន |
នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយ៉ូសៀស គេនាំគ្នាប្រារឰពិធីបុណ្យរំលងបែបនេះជូនអុលឡោះតាអាឡានៅក្រុងយេរូសាឡឹម។
គេអាំងសាច់កូនចៀមដែលធ្វើសម្រាប់ពិធីបុណ្យរំលងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចំអិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
ពេលនោះ ជិតដល់ថ្ងៃបុណ្យរំលងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
ពេលអ៊ីសានៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យរំលងមានមនុស្សជាច្រើនបានជឿលើនាមអ៊ីសា ដោយឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ។
អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំអុលឡោះតាអាឡា នៅកន្លែងដែលទ្រង់បានជ្រើសរើសក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។
ចូរយកចៀម និងគោ ធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក្នុងឱកាសបុណ្យរំលង នៅកន្លែងដែលទ្រង់នឹងជ្រើសរើសទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់។
គឺត្រូវធ្វើគូរបាននៃពិធីបុណ្យរំលងនេះ នៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងជ្រើសរើសទុកជាដំណាក់ សម្រាប់នាមរបស់ទ្រង់។ ចូរធ្វើគូរបាននៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំនឹងពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។