ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ
ចោទិយកថា 15:17 - អាល់គីតាប ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ នៅលើសន្លឹកទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នក រហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបម្រើដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវឲ្យយកដែកចោះ មកចោះត្រចៀកគេផ្ទាប់នឹងទ្វារ រួចគេនឹងធ្វើជាបាវបម្រើរបស់អ្នករហូតតទៅ ហើយបាវបម្រើស្រីរបស់អ្នកក៏ត្រូវធ្វើដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ នៅទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នករហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបម្រើដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យយកដែកចោះមក ចោះត្រចៀកគេផ្ទាប់នៅទ្វារ រួចគេនឹងធ្វើជាបាវបំរើឯងជាដរាបតទៅ ហើយត្រូវឲ្យឯងធ្វើដូច្នោះនឹងបាវស្រីឯងដែរ |
ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ
នោះចៅហ្វាយត្រូវនាំគេចូលទៅជិតអុលឡោះហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
ប្រសិនបើខ្ញុំបម្រើរបស់អ្នកពោលថា គេមិនចង់ចេញពីផ្ទះរបស់អ្នក ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ព្រមទាំងពេញចិត្តនឹងរស់នៅជាមួយអ្នក
ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្តាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលដែលកូនខ្ញុំផ្តាច់ដោះ នោះខ្ញុំនឹងនាំវាទៅជូនអុលឡោះតាអាឡា ហើយទុកវានៅទីនោះរហូត»។