ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 14:7 - អាល់គីតាប

ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពា​អៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពា​អៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ហាឡាល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពា‌អៀង ឬ​មាន​ក្រចក​ឆែក​នោះ មិន​ត្រូវ​បរិ‌ភោគ​ឡើយ សត្វ​ទាំង​នេះ​គឺ សត្វ​អូដ្ឋ ទន្សាយ​គល់ ទន្សាយ​ថ្ម ព្រោះ​សត្វ​ទាំង​នោះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ វា​ជា​សត្វ​មិន​ស្អាតដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពា‌អៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ​ក្នុង​បណ្តា​សត្វ​ដែល​ទំពា‌អៀង ឬ​ដែល​មាន​ក្រចក​ឆែក​នោះ មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ ទន្សាយ​គល់ ទន្សាយ​ថ្ម ពី​ព្រោះ​សត្វ​ទាំង​នោះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា

សូមមើលជំពូក



ចោទិយ‌កថា 14:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​សត្វ​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពា​អៀង​ផង។


ទន្សាយ​ថ្ម ដ្បិត​វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់។


ទន្សាយ​ព្រៃ ដ្បិត​វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់។


រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ដ​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់


អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពា​អៀង។


រីឯ​ជ្រូក​ក៏​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពា​អៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ហាឡាល់ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះ​ពាល់​ខ្មោច​វា​ដែរ។


គេ​សំដែង​អាការៈ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ប៉ុន្ដែ គេ​បដិសេធ​មិន​ទទួល​ស្គាល់​អំណាច ដែល​បាន​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ទ្រង់​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ ពី​មនុស្ស​ប្រភេទ​នេះ​ទៅ។


គេ​ប្រកាស​ថា ខ្លួន​ស្គាល់​អុលឡោះ​ហើយ ប៉ុន្ដែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ដ គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​ល្អ​បាន​ឡើយ។