អុលឡោះតាអាឡាដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែទ្រង់ប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។
ចោទិយកថា 11:28 - អាល់គីតាប ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នា នៅថ្ងៃនេះទៅជំពាក់ចិត្តនឹងព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្តាសាមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែប្រសិនបើអ្នករាល់គ្នាមិនគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកទេ គឺបែរចេញពីផ្លូវដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ទៅតាមព្រះដទៃដែលអ្នករាល់គ្នាមិនបានស្គាល់វិញ នោះនឹងត្រូវបណ្ដាសាមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នានៅថ្ងៃនេះ ទៅជំពាក់ចិត្តនឹងព្រះដទៃដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្ដាសាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើមិនស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃឯងទេ គឺបែរចេញពីផ្លូវដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ទៅតាមព្រះដទៃដែលពីដើមមិនបានស្គាល់វិញ នោះឯងនឹងត្រូវបណ្តាសាហើយ។ |
អុលឡោះតាអាឡាដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែទ្រង់ប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។
ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម ហើយមានចិត្តរឹងចចេស អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
រីឯមនុស្សអាក្រក់នឹងត្រូវវេទនា គេមិនបានសុខទេ គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។
បន្ទាប់មក ស្តេចនឹងនិយាយទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសអ៊ីព្លេសហ្សៃតន និងបរិវាររបស់វានោះទៅ!
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្ដតាមហ៊ូកុំនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបហ៊ូកុំយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។