នេះហើយជាបទបញ្ជា ដែលអុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។
ចោទិយកថា 1:3 - អាល់គីតាប នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល នូវបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ថ្លែងប្រាប់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីសែសិប ថ្ងៃទីមួយក្នុងខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់កូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោកឲ្យប្រាប់ពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់ឲ្យលោកថ្លែងប្រាប់ពួកគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅថ្ងៃទី១ ក្នុងខែមាឃ ឆ្នាំទី៤០ នោះម៉ូសេរំឭកដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកគេ ដោយសារលោក |
នេះហើយជាបទបញ្ជា ដែលអុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។
នៅថ្ងៃទីមួយ ខែពិសាខ នៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅវាលរហោស្ថានស៊ីណៃ ក្នុងជំរំជួបអុលឡោះតាអាឡាដូចតទៅនេះ៖
សហគមន៍អ៊ីស្រអែលទាំងមូល បានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ សាទីម៉ារៀមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។
អ៊ីមុាំហារូនបានឡើងទៅលើភ្នំហោរតាមបង្គាប់របស់អុលឡោះតាអាឡា ហើយគាត់ទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិបក្រោយជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបនៅថ្ងៃទីមួយខែទីប្រាំ។
ប្រជាជនឡើងពីទន្លេយ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។