ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 2:1 - អាល់គីតាប

ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បង​ប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំងយ៉ាងណា​ដើម្បី​អ្នករាល់គ្នា និង​អ្នក​ដែល​នៅ​ឡៅឌីសេ ព្រមទាំង​អស់អ្នកដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​ដើម្បី​អ្នក​រាល់គ្នា​ ដើម្បី​ពួកអ្នក​ក្រុង​ឡៅឌីសេ​ និង​ដើម្បី​ពួក​មនុស្ស​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ជួប​មុខ​ខ្ញុំ​នៅ​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​អស់​អ្នក​នៅ​ក្រុង​ឡៅ‌ឌីសេ និង​សម្រាប់​អស់​អ្នក​ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខំ​ត‌យុទ្ធ​ជា​ខ្លាំង​ទាំង​ម៉្លេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ព្រម​ទាំង​អស់​អ្នក​ណា ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម​ផង

សូមមើលជំពូក



កូឡុស 2:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាជែល​ពោល​ថា៖ «អុលឡោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ​ជំនះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។


អ៊ីសា​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ អ៊ីសា​សូម‌អង្វរ​កាន់​តែ​ខ្លាំង​ឡើង​ៗ តំណក់​ញើស​របស់​គាត់ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។


ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា​ទាំង​ប្រកាស​ដំណឹង‌ល្អ អំពី​នគរ​របស់​អុលឡោះ ប៉ុន្ដែ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។


ជា​ពិសេស គេ​ព្រួយ​ចិត្ដ​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ។ បន្ទាប់​មក​គេ​ក៏​ជូន​ដំណើរ​គាត់​រហូត​ដល់​សំពៅ។


កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ដ្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​អាល់ម៉ា‌ហ្សៀស​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។


បង​ប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បង​ប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បង​ប្អូន​ឮ​ថា ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។


ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង​ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស សម្រាប់​រូប‌កាយ​របស់​គាត់​ដែល​ជា​ក្រុម‌ជំអះ។


ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ដើម្បី​សម្រេច​គោល​ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​អំណាច​របស់​អ៊ីសា ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។


ថ្វី​ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បង​ប្អូន តែ​ចិត្ដ​ខ្ញុំនៅ​ជាប់​ជា​មួយ​បង​ប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បង​ប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​អាល់ម៉ា‌ហ្សៀស។


គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង​ប្អូន​ជ្រាប​ស្រាប់ អុលឡោះ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ដ​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់​ដល់​បង​ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


បង​ប្អូន​មិន​ដែល​បាន​ឃើញ​អ៊ីសា​ទេ តែ​បង​ប្អូន​ស្រឡាញ់​គាត់ ទោះ​បី​បង​ប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​គាត់​ក្ដី ក៏​បង​ប្អូន​ជឿ​លើ​គាត់ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុង‌រឿង​រក​ថ្លែង​ពុំ​បាន


សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​គីតាប​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ក្រុង​អេភេ‌សូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។