ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។
កិច្ចការ 9:25 - អាល់គីតាប ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងជាលមួយ សំរូតចុះទៅខាងក្រៅកំពែងក្រុង។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ឆេ សម្រូតចុះតាមកំពែងក្រុងនៅពេលយប់។ Khmer Christian Bible ដូច្នេះពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ជើមួយ ហើយសម្រូតគាត់ចុះតាមកំផែងក្រុងទាំងយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងវេលាយប់ ពួកសិស្សយកកញ្ជើមកដាក់គាត់សំរូតចុះតាមកំផែងក្រុងទៅ។ |
ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។
ពួកសិស្សនាំគ្នាសម្រេចចិត្ដផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។
តែគាត់បានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់គាត់។
កាលលោកសូលមកដល់ក្រុងយេរូសាឡឹម គាត់ចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចគាត់ទាំងអស់គ្នា ព្រោះគេពុំជឿថាគាត់ជាសិស្សដែរនោះឡើយ។
ប៉ុន្ដែ គេបានដាក់ខ្ញុំក្នុងជាលមួយ សំរូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃគេ។
បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្តង។