នៅស្រុកយូដា អុលឡោះជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្តេច និងពួកមន្ត្រីស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
កិច្ចការ 8:6 - អាល់គីតាប មហាជនរួមចិត្ដគំនិតគ្នាពេញចិត្ដនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមាននិយាយ និងបានឃើញទីសំគាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ ព្រះគម្ពីរខ្មែរសាកល កាលបានឮ និងឃើញទីសម្គាល់នានាដែលគាត់កំពុងធ្វើ ហ្វូងមនុស្សក៏យកចិត្តទុកដាក់ដោយមានចិត្តតែមួយ ចំពោះអ្វីដែលភីលីពនិយាយ Khmer Christian Bible ពេលបណ្ដាជនបានស្ដាប់ និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើ ពួកគេទាំងអស់គ្នាក៏យកចិត្ដទុកដាក់ស្ដាប់អ្វីដែលគាត់បាននិយាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មហាជនរួមចិត្តគ្នាស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្ដីដែលលោកភីលីពមានប្រសាសន៍ ដោយគេឮ និងឃើញទីសម្គាល់ដែលលោកបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាជនរួមចិត្តគំនិតគ្នាពេញចិត្តនឹងពាក្យសម្ដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា នឹងប្រុងស្តាប់អស់ទាំងសេចក្ដី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ |
នៅស្រុកយូដា អុលឡោះជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្តេច និងពួកមន្ត្រីស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
នៅថ្ងៃជំអាត់បន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់បន្ទូលរបស់អុលឡោះជាអម្ចាស់ស្ទើរតែទាំងអស់គ្នា។
លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីអាល់ម៉ាហ្សៀស។
គឺមានអ៊ីព្លេសចេញពីមនុស្សជាច្រើន ទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។