Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:6 - ព្រះគម្ពីរខ្មែរសាកល

6 កាល​បាន​ឮ និង​ឃើញ​ទីសម្គាល់​នានា​ដែល​គាត់​កំពុង​ធ្វើ ហ្វូងមនុស្ស​ក៏​យកចិត្តទុកដាក់​ដោយមានចិត្តតែមួយ ចំពោះ​អ្វី​ដែល​ភីលីព​និយាយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ពេល​បណ្ដាជន​បាន​ស្ដាប់​ និង​បាន​ឃើញ​ទីសំគាល់​អស្ចារ្យ​នានា​ដែល​គាត់​បាន​ធ្វើ​ ពួកគេ​ទាំង​អស់​គ្នា​ក៏​យក​ចិត្ដ​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​គាត់​បាន​និយាយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មហាជន​រួម​ចិត្ត​គ្នា​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​សេចក្ដីដែល​លោក​ភីលីព​មាន​ប្រសាសន៍ ដោយ​គេ​ឮ និង​ឃើញ​ទី​សម្គាល់​ដែល​លោក​បាន​ធ្វើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មហា‌ជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា នឹង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មហា‌ជន​រួម​ចិត្ដ​គំនិត​គ្នា​ពេញ​ចិត្ដ​នឹង​ពាក្យ​សំដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​និយាយ និង​បាន​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ

សូមមើលជំពូក ចម្លង




កិច្ចការ 8:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះដល់​ថ្ងៃសប្ប័ទ​បន្ទាប់ អ្នក​ក្រុង​ស្ទើរតែ​ទាំងអស់​បាន​ជួបជុំគ្នា ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​។


រីឯ​ស៊ីម៉ូន​ខ្លួនគាត់ផ្ទាល់​ក៏​បាន​ជឿ​ដែរ​។ បន្ទាប់ពី​ទទួលពិធីជ្រមុជទឹក គាត់​ទៅតាម​ភីលីព ហើយ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ​កើតឡើង​។


ពេលនោះ ភីលីព​បាន​ចុះទៅ​ទីក្រុង​មួយ​ក្នុង​សាម៉ារី ហើយ​ប្រកាស​ព្រះ​គ្រីស្ទ​ដល់​គេ​។


ដ្បិត​មាន​មនុស្ស​ជាច្រើន​ដែល​មាន​វិញ្ញាណអសោច​ចូល វិញ្ញាណទាំងនោះ​ក៏​ចេញមក​ទាំង​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង ព្រមទាំង​មាន​មនុស្ស​ជាច្រើន​ដែល​ស្លាប់មួយចំហៀងខ្លួន និង​ខ្វិន​ត្រូវបាន​ប្រោសឲ្យជា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម