កាលអុលឡោះតាអាឡាឃើញថា យ៉ាកកូបមិនសូវស្រឡាញ់លេអាដូច្នេះ ទ្រង់ក៏ប្រោសឲ្យគាត់មានកូន រីឯរ៉ាជែលវិញ នៅជាស្ត្រីអារ។
កិច្ចការ 7:8 - អាល់គីតាប បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។ Khmer Christian Bible ព្រះជាម្ចាស់បានប្រទានការកាត់ស្បែកដល់លោកអ័ប្រាហាំទុកជាកិច្ចព្រមព្រៀង ដូច្នេះពេលលោកអ័ប្រាហាំបង្កើតបានលោកអ៊ីសាក គាត់ក៏កាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី ក្រោយមកលោកអ៊ីសាកបង្កើតបានលោកយ៉ាកុប លោកយ៉ាកុបបង្កើតបានបុព្វបុរសទាំងដប់ពីរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានតាំងសញ្ញាខាងការកាត់ស្បែកដល់លោក។ ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី។ លោកអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយលោកយ៉ាកុបបង្កើតបុព្វបុរសទាំងដប់ពីររូប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏តាំងសេចក្ដីសញ្ញា ខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។ |
កាលអុលឡោះតាអាឡាឃើញថា យ៉ាកកូបមិនសូវស្រឡាញ់លេអាដូច្នេះ ទ្រង់ក៏ប្រោសឲ្យគាត់មានកូន រីឯរ៉ាជែលវិញ នៅជាស្ត្រីអារ។
យ៉ាកកូបបាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា រ៉ាជែលបានសំរាលកូនយ៉ាងសែនលំបាក
រ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “ពុនយ៉ាម៉ីន” មានន័យថា “កូនខាងស្តាំ”។
អ៊ីព្រហ៊ីមបង្កើតអ៊ីសាហាក់អ៊ីសាហាក់បង្កើតយ៉ាកកូប យ៉ាកកូបបង្កើតយូដា និងបងប្អូនរបស់គាត់
ម៉ូសាបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីខតាន (តាមពិត គឺបុព្វបុរសរបស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះមិនមែនម៉ូសាទេ) ហើយអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់។
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
តើអុលឡោះប្រោសអ៊ីព្រហ៊ីមឲ្យបានសុចរិតនៅពេលណា? ក្រោយពេលគាត់ទទួលពិធីខតាន ឬក៏មុននោះ? គឺនៅមុនពេលគាត់ទទួលពិធីខតាន់ មិនមែនក្រោយពេលខតាន់ហើយនោះទេ!។
បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។
ខ្ញុំនិយាយដូច្នេះចង់ពន្យល់ថា អុលឡោះបានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវ រួចស្រេចហើយ។ រីឯហ៊ូកុំដែលមកដល់ បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់អុលឡោះឡើយបើពុំនោះទេ បន្ទូលសន្យានៃអុលឡោះមុខជាបាត់ខ្លឹមសារមិនខាន។
សូមបងប្អូនពិចារណាមើលចុះ ស្តេចម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានអ៊ីព្រហ៊ីមបុព្វបុរសរបស់យើង យកអ្វីៗដែលគាត់រឹបអូសបានពីចំបាំងចំនួនមួយភាគដប់មកជូនដូច្នេះ!