ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
កិច្ចការ 7:37 - អាល់គីតាប ម៉ូសានេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថាៈ “អុលឡោះនឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។ ព្រះគម្ពីរខ្មែរសាកល “ម៉ូសេនេះឯង ដែលប្រាប់កូនចៅអ៊ីស្រាអែលថា:‘ព្រះនឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា’។ Khmer Christian Bible លោកម៉ូសេនេះហើយ ដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដូចជាខ្ញុំដែរពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា "ព្រះនឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនរបស់អ្នករាល់គ្នា" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេនេះហើយដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា: “ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ» |
ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
ពួកគេក៏ជម្រាបស្តេចថា៖ «ដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងស្តេច ហើយក៏មិនគោរពតាមបំរាមដែលស្តេចបានចុះហត្ថលេខាដែរ! គឺគាត់នៅតែអធិស្ធានមួយថ្ងៃបីដង»។
ពេលនោះស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់គាត់ចុះ!»។
មានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដែលយើងបានជ្រើសរើស ចូរស្ដាប់គាត់ចុះ!»។
លោកពីឡាតសួរអ៊ីសាថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
កាលជនជាតិអ៊ីស្រអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺម៉ូសានេះហើយ ដែលនៅជាមួយម៉ាឡាអ៊ីកាត់ផង នៅជាមួយបុព្វបុរសផង។ ម៉ាឡាអ៊ីកាត់បានថ្លែងបន្ទូលនៃអុលឡោះមកគាត់ នៅលើភ្នំស៊ីណៃ ហើយគាត់បានទទួលបន្ទូលទ្រង់ដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។