ពេលនោះ ពួកសិស្សយល់ថា អ៊ីសាចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
កិច្ចការ 4:1 - អាល់គីតាប ពេត្រុស និងយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែអ៊ីមុាំ មេកងរក្សាម៉ាស្ជិទ និងពួកខាងគណៈសាឌូស៊ីមកដល់។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលពេត្រុស និងយ៉ូហានកំពុងនិយាយនឹងប្រជាជន ពួកបូជាចារ្យ មេតម្រួតព្រះវិហារ និងពួកសាឌូស៊ីបានចូលមក Khmer Christian Bible កាលលោកពេត្រុស និងលោកយ៉ូហានកំពុងនិយាយទៅបណ្ដាជននៅឡើយ នោះពួកសង្ឃ ប្រធានឆ្មាំព្រះវិហារ និងពួកអ្នកខាងគណៈសាឌូស៊ីបានមកដល់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុស និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែពួកបូជាចារ្យ* មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ី*មកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់ |
ពេលនោះ ពួកសិស្សយល់ថា អ៊ីសាចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបអ៊ីសាហើយជម្រាបថា៖ «តួន! យើងខ្ញុំដឹងថា ពាក្យដែលតួនមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ តួនប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះតាមសេចក្ដីពិត គឺតួនពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។
ពួកអ៊ីមុាំ និងពួកអះលីជំអះនាំគ្នាញុះញង់បណ្ដាជន ឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតអ៊ីសា។
រីឯពួកអ៊ីមុាំ ពួកតួន និងពួកអះលីជំអះក៏នាំគ្នាចំអកដាក់អ៊ីសាដូចគេដែរ ដោយពោលថា៖
កាលយ៉ះយ៉ាឃើញពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីគាត់ គាត់និយាយទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីកំហឹងរបស់អុលឡោះ ដែលជិតមកដល់ដូច្នេះ?។
ថ្ងៃមួយ អ៊ីសាកំពុងតែបង្រៀនប្រជាជននៅក្នុងម៉ាស្ជិទ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមអ៊ីម៉ាំ និងពួកតួន នាំគ្នាមកជាមួយពួកអះលីជំអះ
យូដាសបានទៅពិគ្រោះជាមួយពួកអ៊ីម៉ាំ និងមេក្រុមរក្សាម៉ាស្ជិទ អំពីឧបាយកលដែលត្រូវបញ្ជូនអ៊ីសាទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។
ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។
ដូច្នេះយូដាសនាំកងទាហាន និងកងរក្សាម៉ាស្ជិទចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។
ជាមួយមូស្ទីអាណ លោកកៃផាលោក យ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់អ៊ីមុាំទាំងអស់។
ពេលនោះ មូស្ទី និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី មានចិត្ដក្ដៅក្រហាយជាខ្លាំង។
កាលមេកងរក្សាម៉ាស្ជិទ និងពួកអ៊ីមុាំឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។
មេកងរក្សាម៉ាស្ជិទ ក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។
គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកអះលីជំអះ និងពួកតួន រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស។
បន្ទូលរបស់អុលឡោះក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានអ៊ីមុាំដ៏ច្រើនលើសលប់ សុខចិត្ដ ប្រតិបត្ដិតាមជំនឿដែរ។