ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 3:8 - អាល់គីតាប

គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ម៉ាស្ជិទ​ជា​មួយ​សាវ័ក​ទាំង​ពីរ​នាក់ ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​អុលឡោះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​គាត់​ក៏​ស្ទុះ​ក្រោកឈរ ដើរចុះដើរឡើង ហើយ​ចូលទៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នកទាំងពីរ ទាំង​ដើរ​ផង លោត​ផង សរសើរតម្កើង​ព្រះ​ផង​។

សូមមើលជំពូក

Khmer Christian Bible

គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង​ដើរ​ទៅ​មក​ ហើយ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ជាមួយ​អ្នក​ទាំង​ពីរ​ ដោយ​ដើរ​ផង​លោត​ផង​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ​បាន។ គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា‌មួយ​អ្នក​ទាំង​ពីរ ទាំង​ដើរផង លោតផង ហើយ​សរសើរ​តម្កើង​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ជា​មួយ​សាវ័ក​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ដល់​ព្រះ​ផង

សូមមើលជំពូក



កិច្ចការ 3:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។


រំពេច​នោះ​គាត់​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​អ៊ីសា​ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ ប្រជា‌ជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​អុលឡោះ​ទាំង​អស់​គ្នា។


នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់ គ្នា​ទទួល រង្វាន់​យ៉ាង​ធំ នៅ​សូរ៉ក។ កាល​ពី​ជំនាន់​មុន បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​ពួក​ណាពី​ដូច្នោះ​ដែរ។


ក្រោយ​មក អ៊ីសា​ជួប​គាត់​ក្នុង​ម៉ាស្ជិទ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ដ​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក លើស​មុន​ទៅ​ទៀត»។


លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង​ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង​ហើយ​ដើរ​បាន។


អ្នក​ដែល​មាន​អ៊ីព្លេស​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​អ៊ីព្លេស​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។


លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ​ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន