រំពេចនោះ អ៊ីសាបញ្ជាពួកសិស្សឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនគាត់ ហើយគាត់ក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
កិច្ចការ 28:19 - អាល់គីតាប ប៉ុន្ដែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ស្តេចអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដោយសារពួកយូដាចេះតែប្រកែក ខ្ញុំត្រូវបង្ខំចិត្តប្ដឹងឧទ្ធរណ៍ទៅសេសារ។ នេះមិនមែនថាខ្ញុំមានអ្វីចោទប្រកាន់ជនរួមជាតិរបស់ខ្ញុំទេ។ Khmer Christian Bible ប៉ុន្ដែពួកជនជាតិយូដាបានជំទាស់ ដូច្នេះ ខ្ញុំក៏បង្ខំចិត្ដប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជ រីឯខ្ញុំផ្ទាល់មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដោយព្រោះសាសន៍យូដាប្រកែកមិនព្រម ខ្ញុំក៏សូមរើក្តីឡើងមកសេសារ មិនមែនដោយខ្ញុំមានបំណងនឹងចោទប្រកាន់សាសន៍របស់ខ្ញុំទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ពួកសាសន៍យូដាប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការណ៍អ្វី នឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ |
រំពេចនោះ អ៊ីសាបញ្ជាពួកសិស្សឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនគាត់ ហើយគាត់ក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
តែលោកប៉ូលបានសុំឡើងទៅស្តេចអធិរាជ ដើម្បីសុំឲ្យស្តេចកាត់ក្ដី។ ខ្ញុំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលខ្ញុំនឹងបញ្ជូនគាត់ទៅស្តេចអធិរាជ»។
ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្ដអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្ដែ ដោយខ្លួនគាត់ផ្ទាល់ បានសុំឡើងទៅស្តេចអធិរាជ ខ្ញុំក៏សម្រេចចិត្ដបញ្ជូនគាត់ទៅស្តេច។
ស្តេចអគ្រីប៉ាបានប្រាប់ទៅកាន់ លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ស្តេចអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។