ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:22 - អាល់គីតាប

ប៉ុន្ដែ សូម​បង​ប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្ដរាយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សូម​ក្រើនរំលឹក​អ្នករាល់គ្នា​ឲ្យ​មានទឹកចិត្តឡើង ពីព្រោះ​គ្មាន​ការបាត់បង់​ជីវិត​ក្នុងចំណោម​អ្នករាល់គ្នា​ទេ មានតែ​សំពៅ​ប៉ុណ្ណោះ​ដែលនឹងបាត់បង់​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ឲ្យ​មាន​ទឹកចិត្ដ​ឡើង​ ព្រោះ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាត់បង់​ជីវិត​ឡើយ​ លើកលែង​តែ​សំពៅ​ប៉ុណ្ណោះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ឥឡូវ​នេះ ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យមាន​ទឹក​ចិត្ត​ឡើង ដ្បិត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ សូម​បងប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឥឡូវ​នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​សង្ឃឹម​ឡើង ដ្បិត​គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​១​នឹង​បាត់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ

សូមមើលជំពូក



កិច្ចការ 27:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​សេកា‌នា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​អុលឡោះដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​តែ​មាន​សង្ឃឹម។


អ៊ីព្លេស‌ហ្សៃតន​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។


គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា​ទាំង​ស្រុង។


នៅ​យប់​បន្ទាប់ អ៊ីសា‌ជាអម្ចាស់​ចូល​មក​ជិត​លោក​ប៉ូល រួច​និយាយ​ថា៖ «ចូរ​ក្លា‌ហាន​ឡើង! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខី‌ភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ដែរ»។


ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​មាន​ចិត្ដ​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ដ​លើ​អុលឡោះ​ថា នឹង​បាន​សម្រេច​ដូច​ទ្រង់​មាន​បន្ទូល​មែន


លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។


ដូច្នេះ សូម​បង​ប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង​ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង​ប្អូន ក៏​មិន​បាត់​ផង»។


ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។


រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុខ‌សាន្ដ​គ្រប់ៗ​គ្នា។


ពេល​នោះ ទត​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ទត ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។