មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
កិច្ចការ 24:9 - អាល់គីតាប ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និងបញ្ជាក់ថា ពិតជាត្រឹមត្រូវមែន។ ព្រះគម្ពីរខ្មែរសាកល រីឯពួកយូដាក៏គាំទ្រដែរ ដោយបញ្ជាក់ថា ការទាំងនេះពិតជាដូច្នេះមែន។ Khmer Christian Bible ពួកជនជាតិយូដាទាំងនោះបានយល់ព្រមដែរដោយបញ្ជាក់ថា សេចក្ដីទាំងនេះពិតជាដូច្នេះមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍យូដាក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះពិតជាត្រឹមត្រូវមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និងបញ្ជាក់ថាពិតជាត្រឹមត្រូវមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាសន៍យូដា ក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះប្រាកដមែន។ |
មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្លេសហ្សៃតន ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។
ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។
ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កំរិត ហើយនៅទីបំផុតពួកគេនឹងត្រូវទទួលទោសមិនខាន។