ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុក តាមលំដាប់លំដោយ ផ្ញើមកជូនលោក។
កិច្ចការ 24:3 - អាល់គីតាប យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំសូមទទួលស្គាល់ការនេះ ក្នុងគ្រប់វិស័យ និងនៅគ្រប់ទីកន្លែង ដោយដឹងគុណបំផុត។ Khmer Christian Bible ឱលោកភេលីចជាទីគោរពអើយ! យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុតនៅគ្រប់វិស័យ និងគ្រប់ទីកន្លែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុត គ្រប់ជំពូក និងគ្រប់ទីកន្លែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្ដីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ |
ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុក តាមលំដាប់លំដោយ ផ្ញើមកជូនលោក។
សុំរៀបចំសេះ ជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ដ»។
លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។
គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់គាត់ ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និងដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។
ប៉ុន្ដែ ខ្ញុំមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំគ្រាន់តែអង្វរឯកឧត្ដម សូមមេត្ដាស្ដាប់យើងខ្ញុំតែបន្ដិចប៉ុណ្ណោះ។
លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។