អ៊ីសាចាត់សិស្សទាំងដប់ពីរនាក់នេះឲ្យទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
កិច្ចការ 23:22 - អាល់គីតាប លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថាខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះទៅវិញ ទាំងបង្គាប់ថា៖ “កុំប្រាប់អ្នកណាថា អ្នកបានរាយការណ៍ការនេះដល់ខ្ញុំឡើយ”។ Khmer Christian Bible ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះត្រលប់ទៅវិញ ទាំងបង្គាប់ថា៖ «អ្នកមិនត្រូវប្រាប់នរណាម្នាក់ពីរឿងដែលអ្នកបានរាយការណ៍ប្រាប់ខ្ញុំនេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មេទ័ពធំក៏ឲ្យយុវជននោះទៅវិញ ទាំងហាមថា៖ «មិនត្រូវប្រាប់អ្នកណាម្នាក់អំពីរឿងដែលប្អូនប្រាប់ខ្ញុំនេះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថាខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមេទ័ពធំឲ្យអ្នកកំឡោះនោះទៅវិញ ទាំងហាមមិនឲ្យប្រាប់ដល់អ្នកណា ពីដំណើរដែលវាជំរាបលោកនោះឡើយ។ |
អ៊ីសាចាត់សិស្សទាំងដប់ពីរនាក់នេះឲ្យទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
«ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់ឲ្យនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំរួចជូនជំនូន ដូចណាពីម៉ូសាបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតមែន»។
ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាម៉ាស្ជិទរបស់ជនជាតិយូដា នាំគ្នាចាប់អ៊ីសាហើយចងគាត់។
សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។
បន្ទាប់មក លោកបានហៅនាយទាហានរបស់លោក ពីរនាក់មកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារានៅវេលាម៉ោងប្រាំបួនយប់។
បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាអុលឡោះតាអាឡាប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្ត ចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។