ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លី ប្រជារាស្ត្ររបស់យើង ហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
កិច្ចការ 21:32 - អាល់គីតាប គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។ ព្រះគម្ពីរខ្មែរសាកល មេបញ្ជាការក៏យកពួកទាហាន និងពួកមេទាហានលើមួយរយនាក់ រត់ចុះទៅរកពួកគេភ្លាម។ នៅពេលឃើញមេបញ្ជាការ និងពួកទាហាន ពួកគេក៏ឈប់វាយប៉ូល។ Khmer Christian Bible ដូច្នេះ គាត់ក៏នាំពួកនាយទាហាន និងពលទាហានរត់ចុះមកឯពួកគេភ្លាម។ ពេលពួកគេឃើញមេបញ្ជាការ និងពលទាហានក៏ឈប់វាយលោកប៉ូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏យកទាហាន និងមេទ័ពរង រត់ចុះទៅរកពួកគេភ្លាម។ កាលប្រជាជនឃើញមេទ័ពធំ និងពួកទាហានមកដល់ គេក៏ឈប់វាយលោកប៉ុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏យកទាហាន នឹងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាលឃើញលោក នឹងទាហានមកដល់ គេក៏ឈប់លែងវាយប៉ុល |
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លី ប្រជារាស្ត្ររបស់យើង ហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាម៉ាស្ជិទរបស់ជនជាតិយូដា នាំគ្នាចាប់អ៊ីសាហើយចងគាត់។
ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
ខ្ញុំឆ្លើយថា “អ៊ីសាជាអម្ចាស់អើយ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ខ្ញុំធ្លាប់ចូលទៅសាលាប្រជុំនានា ចាប់អស់អ្នកដែលជឿលោកម្ចាស់យកទៅឃុំឃាំង និងវាយដំទៀតផង។
ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បម្រុងនឹងសម្លាប់ចោល។ កាលខ្ញុំដឹងថា គាត់ជាជនជាតិរ៉ូម៉ាំងខ្ញុំឲ្យទាហានទៅធ្វើអន្ដរាគមន៍រំដោះគាត់មក។
គាត់ថែមទាំងបានបន្ដុះបង្អាប់ម៉ាស្ជិទទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមហ៊ូកុំរបស់យើងខ្ញុំ
គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីនាមអ៊ីសាទៀត រួចលែងឲ្យត្រឡប់ទៅវិញ។