ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 21:10 - អាល់គីតាប

យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ណាពី​មួយ​នាក់​ឈ្មោះ​អកាប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខណៈដែល​យើង​ស្នាក់នៅ​ទីនោះ​ជាច្រើន​ថ្ងៃ មាន​ព្យាការី​ម្នាក់​ឈ្មោះ​អ័ក្កាបុស​ចុះមក​ពី​យូឌា​។

សូមមើលជំពូក

Khmer Christian Bible

កាល​យើង​កំពុង​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ នោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ឈ្មោះ​អ័ក្កាបុស​ បាន​ចុះ​ពី​ស្រុក​យូដា​មក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​យើង​កំពុង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ មាន​ហោរា​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ចុះ​មក​ពី​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកា‌ប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កា‌បុស គាត់​ចុះ​ពី​ស្រុក​យូដា​មក

សូមមើលជំពូក



កិច្ចការ 21:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ស្តេច​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​យេរូ‌សាឡឹម


ក្នុង​ចំណោម​ណាពី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកាប៊ូស។ ដោយ​រស‌អុលឡោះ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ស្តេច​អធិ‌រាជ​ក្លូឌាស)។


លោក​ប៉ូល​សម្រេច​ចិត្ដ​មិន​ចូល​ក្រុង​អេភេ‌សូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​គាត់​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។


យើង​បាន​ជួប​ពួក​សិស្ស​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ដោយ​រស‌អុលឡោះ​សំដែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។


យើង​បាន​បន្ដ​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ក្រុង​ផ្ទោឡេម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ឲ្យ​សាឡាម​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។