អ៊ីសាមានប្រសាសន៍ដូច្នេះសំដៅទៅលើរសអុលឡោះ ដែលអស់អ្នកជឿលើគាត់នឹងត្រូវទទួល ដ្បិតពេលនោះ អុលឡោះពុំទាន់បានប្រទានរសអុលឡោះមកទេ ពីព្រោះអ៊ីសាពុំទាន់សំដែងសិរីរុងរឿងនៅឡើយ។
កិច្ចការ 19:2 - អាល់គីតាប «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលរសអុលឡោះដ៏វិសុទ្ធហើយឬនៅ?»។ គេតបមកគាត់វិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានរសអុលឡោះដ៏វិសុទ្ធផង!»។ ព្រះគម្ពីរខ្មែរសាកល ក៏សួរពួកគេថា៖ “កាលបានជឿ តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធឬទេ?”។ ពួកគេតបនឹងគាត់ថា៖ “តាមពិត យើងមិនដែលទាំងឮថាមានព្រះវិញ្ញាណដ៏វិសុទ្ធផង”។ Khmer Christian Bible គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿ តើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ យើងមិនដែលទាំងឮថា មានព្រះវិញ្ញាណបរិសុទ្ធផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសួរគេថា៖ «ចាប់តាំងពីអ្នករាល់គ្នាបានជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ?» គេឆ្លើយថា៖ «ទេ យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណបរិសុទ្ធផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ គេឆ្លើយថា យើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង |
អ៊ីសាមានប្រសាសន៍ដូច្នេះសំដៅទៅលើរសអុលឡោះ ដែលអស់អ្នកជឿលើគាត់នឹងត្រូវទទួល ដ្បិតពេលនោះ អុលឡោះពុំទាន់បានប្រទានរសអុលឡោះមកទេ ពីព្រោះអ៊ីសាពុំទាន់សំដែងសិរីរុងរឿងនៅឡើយ។
ពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែរសអុលឡោះដ៏វិសុទ្ធចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់បន្ទូលនៃអុលឡោះ។
ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងនាមអ៊ីសាជាអម្ចាស់។
“អុលឡោះមានបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយករសយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកយុវជននឹងនិមិត្ដឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ដ។
ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកអំណោយទានណាមួយរបស់រសអុលឡោះជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាម៉ាស្ជិទរបស់រសអុលឡោះដ៏វិសុទ្ធដែលនៅក្នុងបងប្អូន ជារសអុលឡោះដែលបងប្អូនបានទទួលពីអុលឡោះ។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ
អុលឡោះបានប្រទានរសទ្រង់មកបងប្អូន និងបញ្ចេញសកម្មភាព ដោយសំដែងអំណាចផ្សេងៗក្នុងចំណោមបងប្អូននោះ តើទ្រង់ធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់?
កុមារសាំយូអែលមិនទាន់ស្គាល់អុលឡោះតាអាឡាទេ ដ្បិតមកទល់ពេលនោះ ទ្រង់ពុំធ្លាប់មានបន្ទូលមកកាន់គេនៅឡើយ។