ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតអុលឡោះតាអាឡានឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
កិច្ចការ 17:32 - អាល់គីតាប កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ ព្រះគម្ពីរខ្មែរសាកល ពេលគេឮអំពីការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ អ្នកខ្លះក៏សើចចំអក ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ “យើងនឹងស្ដាប់លោកអំពីរឿងនេះម្ដងទៀត”។ Khmer Christian Bible នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានឮអំពីមនុស្សស្លាប់រស់ឡើងវិញ មានខ្លះចំអកឲ្យ ហើយខ្លះទៀតពោលថា៖ «យើងនឹងស្ដាប់អំពីរឿងនេះម្តងទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ ហើយខ្លះនិយាយថា យើងនឹងស្តាប់អ្នកពីដំណើរនេះម្តងទៀត |
ឡូតក៏ចេញទៅប្រាប់កូនប្រសារប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតអុលឡោះតាអាឡានឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសាររបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលទ្រង់ចាត់ឲ្យទៅ ពួកគេមើលងាយបន្ទូលរបស់ទ្រង់ ព្រមទាំងប្រមាថពួកណាពី រហូតធ្វើឲ្យទ្រង់ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់យ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្ដាអភ័យទោសឲ្យខ្ញុំផង”។
ស្តេចហេរ៉ូដ និងពួកទាហានចំអកឲ្យគាត់ ព្រមទាំងជេរប្រមាថមើលងាយគាត់ផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យគាត់ រួចបញ្ជូនទៅលោកពីឡាតវិញ។
“មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ”»។
ដ្បិតអុលឡោះបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលទ្រង់បានតែងតាំង។ អុលឡោះបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។
ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។
ប៉ុន្ដែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត អំពីការទប់ចិត្ដនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។
គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះអ៊ីសា ដែលបានស្លាប់ ហើយលោកប៉ូលថា នៅមានជីវិតរស់នោះតែប៉ុណ្ណោះ។
ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលអុលឡោះប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ!
រីឯយើងវិញ យើងប្រកាសអំពីអាល់ម៉ាហ្សៀសដែលស្លាប់នៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។
ប្រសិនបើយើងប្រកាសថា អាល់ម៉ាហ្សៀសបានរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?
យើងជាមនុស្សលេលា ព្រោះតែអាល់ម៉ាហ្សៀស រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយអាល់ម៉ាហ្សៀស យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេមើលងាយ។
ដ្បិតអុលឡោះមានបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ដ យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក»។ គ្រាដែលអុលឡោះគាប់ចិត្ត គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលអុលឡោះសង្គ្រោះមនុស្សលោក!
អ្នកខ្លះទៀតសុខចិត្ដឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកគាត់ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយគាត់ដែរ