កិច្ចការ 15:38 - អាល់គីតាប ប៉ុន្ដែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកអ្នកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកអ្នកទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប៉ូលគិតថា មិនគួរយកម្នាក់នេះទៅជាមួយទេ ពីព្រោះគាត់បានចាកចោលពួកគេនៅប៉ាមភីលា ហើយមិនបានទៅធ្វើការជាមួយពួកគេឡើយ។ Khmer Christian Bible ប៉ុន្ដែលោកប៉ូលយល់ឃើញថា មិនគួរយកម្នាក់នេះទៅជាមួយឡើយ ព្រោះអ្នកនេះបានដកខ្លួនចេញពីពួកគាត់ កាលនៅស្រុកប៉ាមភីលា ហើយមិនបានធ្វើការងារជាមួយពួកគាត់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកប៉ុលយល់ថា មិនគួរយកគាត់ទៅជាមួយទេ ព្រោះពេលមុន គាត់បានចាកចោលពួកលោក កាលពីនៅស្រុកប៉ាមភីលា មិនបានទៅធ្វើការជាមួយពួកលោកទេ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ ពីព្រោះជាន់មុន គាត់បានចាកចោលគេ ពីកាលនៅស្រុកប៉ាមភីលាម្តងហើយ មិនបានទៅធ្វើការជាមួយគ្នាតទៅឡើយ |
នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។
មានម្នាក់ទៀតសុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! ខ្ញុំសុខចិត្ដទៅតាមលោកម្ចាស់ដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំទៅជម្រាបលាក្រុមគ្រួសារសិន»។
លោកប៉ូល និងមិត្ដភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ យ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
ព្រោះគេជាមនុស្សមានចិត្ដពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្ដទេ។