មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីខតាន តាមទំនៀមទម្លាប់របស់ម៉ូសាទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។
កិច្ចការ 15:31 - អាល់គីតាប គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្ដពួកគេ។ ព្រះគម្ពីរខ្មែរសាកល កាលបានអានរួចហើយ អង្គប្រជុំក៏អរសប្បាយនឹងការលើកទឹកចិត្តនេះ។ Khmer Christian Bible កាលបានឤនសំបុត្រនោះរួចហើយ ក្រុមជំនុំក៏អរសប្បាយចំពោះការលើកទឹកចិត្ដនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះគេបានអានសំបុត្រនោះរួចហើយ គេក៏មានចិត្តរីករាយ ព្រោះមានការលើកទឹកចិត្តក្នុងសំបុត្រនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ |
មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីខតាន តាមទំនៀមទម្លាប់របស់ម៉ូសាទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។
ឥឡូវនេះហេតុដូចម្ដេចបានជាបងប្អូនជំទាស់ដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!
ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។
លោកយូដាស និងលោកស៊ីឡាស ដែលជាណាពីមានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ដ និងពង្រឹងជំនឿរបស់បងប្អូន។
ក្រុមជំអះនានា ក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
អាល់ម៉ាហ្សៀសបានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។
ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកខតាន់ពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំអុលឡោះ តាមរសអុលឡោះ យើងអួតអាងលើអាល់ម៉ាហ្សៀសអ៊ីសា យើងមិនពឹងផ្អែកលើលោកីយ៍ទេ។