ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 15:21 - អាល់គីតាប

ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​ហ៊ូកុំ​របស់​ម៉ូសា ដោយ​អាន​គីតាប​របស់​គាត់ រៀង​រាល់​ថ្ងៃ​ជំអាត់ នៅ​ក្នុង​សាលា​ប្រជុំ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​តាំងពី​សម័យបុរាណ​មក មាន​អ្នក​ដែល​ប្រកាស​អំពី​ម៉ូសេ​នៅតាមទីក្រុងនីមួយៗ ហើយ​គម្ពីរ​របស់​លោក​ត្រូវបាន​អាន​រៀងរាល់​ថ្ងៃសប្ប័ទ នៅតាម​សាលាប្រជុំ​ដែរ”។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​តាំង​ពី​ជំនាន់​ដើម​ មាន​គេ​ប្រកាស​អំពី​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​នៅ​គ្រប់​ក្រុង​ទាំង​អស់​ ព្រមទាំង​អាន​នៅ​ក្នុង​សាលា​ប្រជុំ​រៀង​រាល់​ថ្ងៃ​សប្ប័ទ‍»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក គេ​ប្រកាស​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​ក៏​បាន​អាន​រាល់​ថ្ងៃ​សប្ប័ទ នៅ​ក្នុង​សាលា​ប្រជុំ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យ*​របស់​លោក​ម៉ូសេ ដោយ​អាន​គម្ពីរ​របស់​លោក​រៀង​រាល់​ថ្ងៃ​សប្ប័ទ* នៅ​ក្នុង​សាលា​ប្រជុំ*»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ។

សូមមើលជំពូក



កិច្ចការ 15:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រ‌ហ៊ីម​ឆ្លើយ​ថា “បង​ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ម៉ូសា និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ណាពី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។


អ៊ីសា​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​គាត់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​ជំអាត់ អ៊ីសា​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​គាត់។ អ៊ីសា​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គីតាប។


បន្ទាប់​ពី​បាន​អាន​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​អ្នក​ប៉ូល​ថា៖ «បង​ប្អូន​អើយ! បើ​បង​ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ដ​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។


ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​អ៊ីសា​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​អ៊ីសា ស្រប​នឹង​សេចក្ដី​ដែល​ណាពី​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​ជំអាត់