ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 14:23 - អាល់គីតាប

លោក​បាន​តែង‌តាំង​ពួក​អះលី‌ជំអះ​នៅ​តាម​ក្រុម‌ជំអះ​នីមួយៗ។ លុះ​បាន​ទូរអា និង​តម​អាហារ​រួច​ហើយ​អ្នក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស ទុក​នៅ​នឹង​អុលឡោះ‌ជាអម្ចាស់​ដែល​គេ​បាន​ជឿ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មួយវិញទៀត ក្រោយពី​ជ្រើសរើស​ចាស់ទុំ​សម្រាប់​ពួកគេ​នៅតាម​ក្រុមជំនុំ​នីមួយៗ និង​អធិស្ឋាន​ដោយ​ការតមអាហារ​ហើយ ប៉ូលនិងបារណាបាស​ក៏​ផ្ទុកផ្ដាក់​ពួកចាស់ទុំទាំងនោះ​នឹង​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។

សូមមើលជំពូក

Khmer Christian Bible

ពេល​ពួកគាត់​បាន​តែងតាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់​ក្រុមជំនុំ​ ព្រមទាំង​អធិស្ឋាន​ដោយ​តម​អាហារ​រួច​ហើយ​ ពួកគាត់​ក៏​ប្រគល់​ពួកគេ​ដល់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាន​តែង‌តាំង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៅ​តាម​ក្រុម‌ជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស​ទុក​នៅ​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​បាន​រើស​ពួក​ចាស់‌ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ

សូមមើលជំពូក



កិច្ចការ 14:23
28 ការដាក់ឲ្យឆ្លើយតបគ្នា  

[គេ​អាច​ដេញ​អ៊ីព្លេស​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​ទូរអា និង​តម​អាហារ]»។


អ៊ីសា​តែង‌តាំង​សាវ័ក​ដប់‌ពីរ​នាក់ ឲ្យ​គេ​នៅ​ជា​មួយ​គាត់ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ


នាង​នៅ​មេ‌ម៉ាយ​រហូត ដល់​នាង​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ម៉ាស្ជិទ​ទេ គាត់​នៅ​គោរព​បម្រើ​អុលឡោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​ទូរអ​ផង។


អ៊ីសា​បន្លឺ​សំឡេង​ខ្លាំង​ៗ​ថា៖ «អុលឡោះ​ជា​បិតា! ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ ទៅ​ក្នុង​ដៃ​ទ្រង់​វិញ»។ អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។


គឺ​ចាប់​តាំង​ពី​គ្រា​ដែល​យ៉ះយ៉ា​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ៊ីសា រហូត​ដល់​ពេល​អុលឡោះ​លើក​យក​អ៊ីសា​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​អ៊ីសា​រស់​ឡើង​វិញ»។


បន្ទាប់​មក​គេ​នាំ​គ្នា​ទូរអា​ដូច​ត​ទៅ៖ «ឱ​អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​ចិត្ដ​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ តើ​លោក​ម្ចាស់​គាប់​ចិត្ត​ជ្រើស​រើស​អ្នក​ណា


គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​អះលី‌ជំអះ។


នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ​វិល​ត្រឡប់​មក​ក្រុង​អន់‌ទី‌យ៉ូក​វិញ គឺ​នៅ​ក្រុង​អន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​ក្រុម‌ជំអះ​បាន​ផ្ញើ​អ្នក​ទាំង​ពីរ​ទៅ​លើ​ចិត្ត​ប្រណី‌សន្ដោស​របស់​អុលឡោះ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។


ក្រុម‌ជំអះ​បាន​ប្រគល់​សំបុត្រ​មួយ ឲ្យ​អ្នក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖ «យើង​ខ្ញុំ ជា​សាវ័ក ជា​អះលី‌ជំអះ និង​ជា​បង​ប្អូន សូម​ផ្ញើ​សាឡាម​មក​បង​ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា។


កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ក្រុម‌ជំអះ ក្រុម​សាវ័ក និង​ក្រុម​អះលី‌ជំអះ​នាំ​គ្នា​ទទួល​ពួក​គាត់។ ពួក​គាត់​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​បាន​ធ្វើ​ជា​មួយ​ពួក​គាត់។


ក្រុម​សាវ័ក និង​ក្រុម​អះលី‌ជំអះ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ​ពិច័យ​មើល​សំណុំ​រឿង​នេះ។


លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ក្រុម‌ជំអះ​នៅ​ក្រុង​អេភេ‌សូ​មក។


ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​អុលឡោះ ហើយ​ផ្ញើ​នឹង​បន្ទូល​នៃ​អុលឡោះ​ស្ដី​អំពី​គុណ​របស់​ទ្រង់។ មាន​តែ​ទ្រង់​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុម‌ជំអះ ព្រម​ទាំង​ឲ្យ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


មិន​តែ​ប៉ុណ្ណោះ​សោត ក្រុម‌ជំអះ​បាន​ជ្រើស​រើស​គាត់ ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខ‌ងារ​ប្រមូល​ជំនូន​នេះ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា‌ជាអម្ចាស់ និង​ដើម្បី​សំដែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។


កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន


កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​អ្នក​ណា​ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា អ្នក​នោះ​មាន​អំណាច​នឹង​រក្សា​អ្វីៗ ដែល​គាត់​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់​វង្ស រហូត​ដល់​ថ្ងៃ​គាត់​មក។


សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង​ប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថភាព​អាច​បង្រៀន​បន្ដ​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។


ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់ ឲ្យ​មាន​របៀប​រៀប​រយ និង​តែង‌តាំង​អះលី‌ជំអះ នៅ​តាម​ក្រុង​នីមួយៗ​ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ


ក្នុង​ចំណោម​បង​ប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​អះលី‌ជំអះ​របស់​ក្រុម‌ជំអះ​មក ដើម្បី​ឲ្យ​គាត់​ទាំង​នោះ​ទូរអា​ឲ្យ និង​លាប​ប្រេង​ឲ្យ​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់។


ចំពោះ​អះលី‌ជំអះ​ដែល​នៅ​ក្នុង​ចំណោម​បង​ប្អូន ក្នុង​នាម​ខ្ញុំ​ជា​អះលី‌ជំអះ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស និង​ជា​អ្នក​រួម​ទទួល​សិរី‌រុង‌រឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថាៈ


បន្ទាប់​ពី​បង​ប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ អុលឡោះ​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ឲ្យ​ទទួល​សិរី‌រុង‌រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ទ្រង់​នឹង​លើក​បង​ប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បង​ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បង​ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។


ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​លោក​ស្រី ដែល​អុលឡោះ​បាន​ជ្រើស​រើស និង​ជម្រាប​មក​កូន​ចៅ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់ តាម​សេចក្ដី​ពិត មិន​មែន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ស្រឡាញ់ គឺ​អស់​អ្នក​ដែល​បាន​ស្គាល់​សេចក្ដី​ពិត​ក៏​ស្រឡាញ់​ដែរ


ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​ប្អូន​កៃយុស ជា​ទី​ស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត។