ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំម្នាក់ឈ្មោះយ៉ៃរូស មកដល់។ កាលគាត់ឃើញអ៊ីសា គាត់ក្រាបទៀបដល់ជើងអ៊ីសា
កិច្ចការ 13:15 - អាល់គីតាប បន្ទាប់ពីបានអានគីតាបហ៊ូកុំ និងគីតាបណាពីរួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកអ្នកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមមានប្រសាសន៍មកចុះ»។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីអានក្រឹត្យវិន័យ និងគម្ពីរព្យាការីរួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំក៏ឲ្យគេទៅឯអ្នកទាំងពីរ ដោយនិយាយថា៖ “បងប្អូនទាំងពីរអើយ បើសិនបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមនិយាយចុះ”។ Khmer Christian Bible បន្ទាប់ពីអានគម្ពីរវិន័យ និងគម្ពីរអ្នកនាំព្រះបន្ទូលរួចហើយ ប្រធានសាលាប្រជុំបានចាត់គេឲ្យប្រាប់អ្នកទាំងពីរនោះថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមនិយាយមកចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានអានគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរារួចហើយ ពួកមេគ្រប់គ្រងសាលាប្រជុំ ចាត់មនុស្សឲ្យទៅជម្រាបលោកទាំងពីរថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីបានអានគម្ពីរវិន័យ* និងគម្ពីរព្យាការី*រួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំសុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយការដែលអានមើលក្រិត្យវិន័យ នឹងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្ស ឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្ដីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។ |
ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំម្នាក់ឈ្មោះយ៉ៃរូស មកដល់។ កាលគាត់ឃើញអ៊ីសា គាត់ក្រាបទៀបដល់ជើងអ៊ីសា
គីតាបហ៊ូកុំ និងគីតាបណាពបានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ អំពីនគរអុលឡោះ ហើយគ្រប់គ្នាខំប្រឹងចូល។
«បងប្អូនអើយ! រសអុលឡោះដ៏វិសុទ្ធបានថ្លែងទុកជាមុន តាមរយៈទតអំពីយូដាស ជាអ្នកនាំគេមកចាប់អ៊ីសា។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន។
ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាអ៊ីសាជានរណាឡើយ។ គេបានកាត់ទោសអ៊ីសា ស្របនឹងសេចក្ដីដែលណាពីថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃជំអាត់
ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសហ៊ូកុំរបស់ម៉ូសា ដោយអានគីតាបរបស់គាត់ រៀងរាល់ថ្ងៃជំអាត់ នៅក្នុងសាលាប្រជុំ»។
ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។
ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់គាត់វិញ ក៏ជឿលើអ៊ីសាជាអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូលហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
អ្នកទាំងនោះបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមរសអុលឡោះប្រោសប្រទានឲ្យ។
លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្ដអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក គាត់ក៏បានទៅដល់ស្រុកក្រិក
មានបុរសម្នាក់ ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវ័កបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្ដគេ»។
លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលអ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើង រស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកហារ៉ាន អុលឡោះប្រកបដោយសិរីរុងរឿង បានមកបង្ហាញឲ្យគាត់ឃើញ
អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្ដត្រេកអរ។
ផ្ទុយទៅវិញ អ្នកណាថ្លែងបន្ទូលនៃអុលឡោះ អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្ដគេ។
ប៉ុន្ដែ គំនិតរបស់ជនជាតិអ៊ីស្រអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគីតាបសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយអាល់ម៉ាហ្សៀស ទើបស្បៃនោះរសាត់បាត់ទៅ។
សេចក្ដីដែលយើងទូន្មាន មិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។
បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យទទួលពាក្យទូន្មានទាំងនេះទៅ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយត្រួសៗប៉ុណ្ណោះ។