ពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែរសអុលឡោះដ៏វិសុទ្ធចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់បន្ទូលនៃអុលឡោះ។
កិច្ចការ 10:47 - អាល់គីតាប ពេលនោះពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលរសអុលឡោះដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។ ព្រះគម្ពីរខ្មែរសាកល “អ្នកទាំងនេះបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដូចយើងដែរហើយ តើនរណាអាចឃាត់ពួកគេមិនឲ្យទទួលពិធីជ្រមុជដោយទឹកបាន?”។ Khmer Christian Bible «តើមាននរណាអាចរារាំងអ្នកទាំងនេះដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងមិនឲ្យទទួលពិធីជ្រមុជទឹកបាន?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើអ្នកណាអាចឃាត់មិនឲ្យមនុស្សទាំងនេះទទួលពិធីជ្រមុជទឹកបាន? គេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើងមិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នក ដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដូចជាយើងបានទទួលដែរនោះទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ |
ពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែរសអុលឡោះដ៏វិសុទ្ធចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់បន្ទូលនៃអុលឡោះ។
អ្នកទាំងនោះបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមរសអុលឡោះប្រោសប្រទានឲ្យ។
កាលគេជឿដំណឹងល្អអំពីនគររបស់អុលឡោះ និងអំពីនាមអ៊ីសាអាល់ម៉ាហ្សៀស ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុស ទាំងស្រី។
អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។
ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានម្ចាស់តែមួយដែលមានចិត្តទូលាយ ដល់អស់អ្នកអង្វររកទ្រង់
គាត់បានទទួលពិធីខតាន់តាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា គាត់បានសុចរិត ដោយសារជំនឿដែលគាត់មានកាលពីមិនទាន់ខតាន់នៅឡើយ។ ដូច្នេះ គាត់បានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីខតាន់តែមានជំនឿ ហើយអុលឡោះប្រោសគេឲ្យបានសុចរិត។