ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅក្នុងផ្នូរខ្មោចដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
កិច្ចការ 10:23 - អាល់គីតាប ពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពេត្រុសក៏អញ្ជើញពួកគេចូលក្នុង ហើយឲ្យស្នាក់នៅទីនោះ។ នៅថ្ងៃបន្ទាប់ គាត់ក្រោកឡើងចេញទៅជាមួយពួកគេ ហើយមានបងប្អូនខ្លះពីយ៉ុបប៉េបានរួមដំណើរជាមួយគាត់ដែរ។ Khmer Christian Bible ពេលនោះ លោកពេត្រុសក៏អញ្ជើញពួកគេឲ្យចូលក្នុងផ្ទះ និងបានឲ្យពួកគេសម្រាក។ នៅថ្ងៃបន្ទាប់ គាត់ក៏ក្រោកឡើងចេញដំណើរទៅជាមួយពួកគេ ទាំងមានបងប្អូនខ្លះពីក្រុងយ៉ុបប៉េ រួមដំណើរទៅជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកពេត្រុសក៏អញ្ជើញអ្នកទាំងនោះចូលទៅសម្រាកក្នុងផ្ទះសិន។ ស្អែកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ហើយមានពួកបងប្អូនខ្លះមកពីក្រុងយ៉ុបប៉េ ក៏រួមដំណើរជាមួយលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ |
ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅក្នុងផ្នូរខ្មោចដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា ពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថា៖
ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។
ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញអ្នកភ្លាម អ្នកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះអុលឡោះរង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលអុលឡោះជាអម្ចាស់បានបង្គាប់មកអ្នក»។
ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយពេត្រុស ងឿងឆ្ងល់ណាស់ ដោយអុលឡោះបានចាក់បង្ហូររសអុលឡោះដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ
រសអុលឡោះមានបន្ទូលប្រាប់ខ្ញុំឲ្យចេញដំណើរទៅជាមួយគេកុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់ បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកកូនេលាស។
ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរគុណអុលឡោះ ហើយមានចិត្ដក្លាហានឡើងវិញ។
នៅក្រុងយ៉ុបប៉េ មានស្ដ្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្សដែរ នាងតែងប្រព្រឹត្ដអំពើល្អ និងធ្វើទានជាច្រើន។
ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសិស្សឮដំណឹងថា ពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញគាត់ថា៖ «សូមលោកមេត្ដាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។
ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះមុខអ៊ីសាជាអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។
សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលម៉ាឡាអ៊ីកាត់ទាំងមិនដឹងខ្លួន។