ហាជើរសំរាលបានកូនប្រុសមួយជូនអ៊ីប្រាំ ហើយអ៊ីប្រាំដាក់ឈ្មោះកូនដែលហាជើរបានបង្កើតជូនគាត់នោះថា “អ៊ីស្មាអែល”។
កាឡាទី 4:22 - អាល់គីតាប ក្នុងគីតាបមានចែងទុកមកថា អ៊ីព្រហ៊ីមមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ដ្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ដ្រីអ្នកជា ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមានសរសេរទុកមកថា អ័ប្រាហាំមានកូនប្រុសពីរនាក់ ម្នាក់ពីស្ត្រីដែលជាបាវបម្រើ ម្នាក់ទៀតពីស្ត្រីដែលមានសេរីភាព។ Khmer Christian Bible ដ្បិតមានសេចក្ដីចែងទុកថា លោកអ័ប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់កើតពីស្ត្រីជាអ្នកបម្រើ ហើយម្នាក់ទៀតកើតពីស្ត្រីជាអ្នកមានសេរីភាព ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូនពីរនាក់ ម្នាក់កើតពីស្ដ្រីជាបាវបម្រើ ម្នាក់ទៀតកើតពីស្ដ្រីអ្នកជា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា |
ហាជើរសំរាលបានកូនប្រុសមួយជូនអ៊ីប្រាំ ហើយអ៊ីប្រាំដាក់ឈ្មោះកូនដែលហាជើរបានបង្កើតជូនគាត់នោះថា “អ៊ីស្មាអែល”។
គាត់ជម្រាបអ៊ីព្រហ៊ីមថា៖ «សូមបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះ ទទួលមត៌ករួមជាមួយអ៊ីសាហាក់ កូនរបស់ខ្ញុំឡើយ»។
ក៏ប៉ុន្ដែ កូនរបស់ស្ដ្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមកតាមបន្ទូលសន្យារបស់អុលឡោះ។
តើក្នុងគីតាបមានចែងទុកដូចម្ដេច? គឺមានចែងថាៈ «សូមបណ្ដេញស្ដ្រីបម្រើ និងកូនវាចេញទៅ ដ្បិតកូនរបស់ស្ដ្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ដ្រីអ្នកជាឡើយ»។
ហេតុនេះ បងប្អូនអើយយើងមិនមែនជាកូនរបស់ស្ដ្រីអ្នកងារទេ គឺជាកូនរបស់ស្ដ្រីអ្នកជា។